ខេត្តកំពង់ឆ្នាំង ៖
ដោយអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅបានដឹកនាំកម្លាំងដោយលោកវរៈសេនីយ៍ទោ ប៊ី រស្មីចន្នី មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានសហការជាមួយកងពលតូចលេខ៧០ បញ្ជាការដ្ឋានទ័ពពិសេស៩១១ និង យោធភូមិភាគទី៥ បានចុះធ្វើការបង្ក្រាបបទល្មើសដឹកជញ្ជូនលៀសល្អិតៗ ក្នុងភូមិសាស្រ្តភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
នៅក្នុងកិច្ចប្តិបត្តការខាងលើនេះ ជាលទ្ធផល បង្ក្រាបបានលៀសដែលឈ្មួញច្រកបំរុងដឹកចេញសរុប ៨៣តោន ៤០ គីឡូនិង១០៣៨ការ៉ុងនិងធ្វើការឃាត់រថយន្តដឹកលៀសបានជាច្រើនគ្រឿង។
បើយោងតាមរបាយការណ៍ បានអោយដឹងថាក្នុងកិច្ចប្រតិបត្តការបង្ក្រាបខាងលើនេះ កម្លាំងចម្រុះ ក៏បានដកហូតទូកធំៗ៤គ្រឿង រថយន្តដឹកលៀសធុនធំ៤គ្រឿង ប្រគល់ទៅអោយសមត្ថកិច្ចជំនាញរក្សាទុក រង់ចាំធ្វើការដោះស្រាយ៕