បន្ទាយមានជ័យ ៖

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ដែលធ្វើសកម្មភាពដេញកាប់ប្លន់យកម៉ូតូ១គ្រឿងនៅក្រុងប៉ោយប៉ែតត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា៖ ជន សង្ស័យ២នាក់មាន១.ឈ្មោះ វៀច វីរៈ ភេទប្រុសអាយុ១៥ឆ្នាំ ២.ឈ្មោះ ហេង ប៊ុនលាប ភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិទួលប្រាសាទ សង្កាត់.ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា៖កាលពីយប់ថ្ងៃទី០៣ ខែកម្ភៈ ឆ្នាំ២០២៥នៅចំណុចក្បែរក្លឹបកំសាន្ត ស្តាឡៃស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតមានជនសង្ស័យ១ក្រុម ប្រមាណជា៥ទៅ៦នាក់ជិៈម៉ូតូ៣គ្រឿងបានធ្វើសកម្មភាពដេញកាប់ជនរងគ្រោះប្លន់យកម៉ូតូ១គ្រឿងយកទៅបាត់។

លោកវរៈសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន នាយការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលខេត្ត បន្ទាយមានជ័យបានបញ្ជាក់ថា៖ក្រោយទទួលបណ្តឹងកម្លាំងការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលខេត្តសហការជាមួយកម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែត បានស្រាវជ្រាវហើយ កំណត់មុខសញ្ញាបានឃាត់បានចំនួន២នាក់នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតភូមិ សាមគ្គីមានជ័យ  សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ហើយនាំយកសាកសួរតាមចម្លើយ សារភាពត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តន៍តាមច្បាប់ ៕