ក្រុមនារីភ្នំពេញក្រោន ក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់ជើងឯកលីគនារីកម្ពុជា Cambodian Women League 2024-25 ក្រោយយកឈ្នះ ក្រុមនារីវិសាខា នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ២-០ នាល្ងាចថ្ងៃទី៨ កុម្ភ: នៅក្នុងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

សម្រាប់ជ័យជម្នះជាម្ចាស់ជើងឯកពានរង្វាន់លីគនារីកម្ពុជា គឺជាលើកទី២ហើយសម្រាប់ក្រុមនារីភ្នំពេញក្រោន ដោយនៅរដូវកាលឆ្នាំ២០២១-២០២២ ម្ចាស់ជើងឯកគឺ ភ្នំពេញក្រោន បន្ទាប់ពីឈ្នះ ក្រុមនារីណាហ្គាវើលដ៍នៅវគ្គផ្ដាច់ព្រ័ត្រ។

សម្រាប់ក្រុមបាល់ទាត់នារី ណាហ្គាវើល គ្រងចំណាត់ថ្នាក់លេខ៣ និងក្រុម Fair Play,

- អ្នកគ្រូ ម៉ៅ សាវិន ជាគ្រូបង្វឹកក្រុមនារីភ្នមពេញក្រោន ឈ្នះពានរង្វាន់គ្រូបង្វឹកល្អជាងគេ

- កីឡាការិនី សឹម មៃសំ របស់វិសាខា ឈ្នះពានរង្វាន់កីឡាការិនីល្អជាងគេ

- កីឡាការិនី សឹម មៃសំ របស់វិសាខា ឈ្នះពានរង្វាន់កីឡាការិនីទាត់បញ្ចូលទីច្រើនជាងគេ

- អ្នកចាំទី ជា ហ្វារីយ៉ា របស់ភ្នំពេញក្រោន ឈ្នះពានរង្វាន់អ្នកចាំទីល្អជាងគេ

យ៉ាងណាមិញសម្រាប់ពានរង្វាន់លីគនារីកម្ពុជា Cambodian Women League 2024-25 គឺជាលើកទី៣ ហើយដោយលើកដំបូងធ្វើ ឡើងនៅឆ្នាំ២០២០-២០២១ ដោយម្ចាស់ជើងឯកគឺ ណាហ្គាវើលដ៍ និងព្រះខ័នរាជស្វាយរៀង (ដោយការប្រកួតវគ្គផ្ដាច់ព្រ័ត្រត្រូវលុបចោល ដោយសារការរីករាលដាលជំងឺកូវីដ) ខណ:នៅរដូវកាលឆ្នាំ២០២១-២០២២ ម្ចាស់ជើងឯកគឺ ភ្នំពេញក្រោន។

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់លីគនារីកម្ពុជា (Cambodian Women League 2024-25) បានចាប់ផ្ដើមកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដែលគ្រោងនឹងបញ្ជប់នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយការប្រកួតត្រូវធ្វើ Home/Away លើទឹកដីរបស់ក្រុមទាំង១០ម្តងម្នាក់ និងយកក្រុមដែលមានចំណាត់ថ្នាក់លេខ១ដល់លេខ៤ ដើម្បីប្រជែងជើងឯក៕