កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុករបស់តារាសម្តែងស្រី និងជាម្ចាស់ពាន I Am A Singer Cambodia រដូវកាលទីបី អ្នកនាង ឌី សូនិត្តា ផ្ទុះការវែកញែកជាហូរហែពីមហាជន ក្រោយឃើញសារមួយយ៉ាងវែងអន្លាយដែលតារាស្រីរូបនេះបានបង្ហោះ។ នៅក្នុងសារនោះ គឺសំដៅទៅកាន់មនុស្សម្នាក់ ដោយមិនបានបញ្ចេញឈ្មោះចំៗនោះទេ និងបាននិយាយរៀបរាប់យ៉ាងដូច្នេះថា “បងមើល..មើល....មុខស្លូតចឹង សមឲ្យបងរករឿងដែរ? ខំប្រឹងរកលុយដោយកម្លាំងញើសឈាមខ្លួន មិនបានទៅប្រើលុយបងផង សមនឹងបងច្រណែន កើតដែរ? មិនបានទៅប៉ះពាល់អ្វីដែលជារបស់បងផង សមឲ្យបងគំរាមដែរ? បងជាចោរប្លន់របស់ខ្ញុំទៅ បែរជាត្អូញត្អែរថាខ្ញុំពិសពុល ល្បិចកល់ជាងចោរ កើតដែរ? បងគិតថាតារាថោកទាប ចុះអ្នកមិនមែនតារាសុទ្ធតែថ្លៃថ្នូរ កើតដែរ? យករបស់គេទៅប្រើស្រួលហើយ ម្តេចមិនសំងំធ្វើជាកុលស្ត្រីឲ្យបានយូរតិចទៅ ក្រែងរបស់នោះនៅបានយូ
ហើយបើបងខ្លាំងដូចមាត់ មានសច្ចៈនៅសល់ក្នុងខ្លួនខ្លះ មកជួបខ្ញុំតទល់ ដាក់គ្នាម្តងមើល កុំពូកែតែអាខាងខ្លាំងក្រោយខ្នងរង់ចាំតែប្លន់គេ ហើយកុំគំរាមដល់ businesses ខ្ញុំ ខ្ញុំគ្មានខ្សែគ្មានខ្នងអីក្រៅពីបុណ្យបាបទេ (សច្ចៈ ខន្តី កត្តញ្ញូ ) យុគ៩ផង អ្នកណាសាងអីទទួលហ្នឹងទៅ មួយជាតិនេះខ្ញុំសុំជម្រាបថា ខ្ញុំមិនដែលប្លន់របស់អ្នកណា ក្រៅតែពី ភីឡាក់សាឡន (Pee Luck Salon) ឌី សូនិត្តា វីដឌីង ផ្លែននឺ (Dy Sonita Wedding Planner) និង ឌី សូនិត្តា ប្រ៊េនឌីង ស៊ប (Dy sonita Branding Shop) ប្រាថ្នាសុខ ដ្បិតក្នុងខ្លួនអ្នកពោរពេញទៅដោយភ្លើងទោសៈ។
យ៉ាងណាមិញជុំវិញរឿងរ៉ាវដ៏ក្តៅគគុកដូចដែលអ្នកនាង ឌី សូនិត្តា បានរៀបរាប់ដូចខាងដើមនេះ កំពុងមានការបញ្ចេញមតិ និងចែករំលែកយ៉ាងព្រោងព្រាតពេញបណ្តាញសង្គមផងដែរ៕