បាត់ដំបង៖ 

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង បានចុះប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាបន្តបន្ទាប់ចំនួន០២នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសាធាតុញៀន។

កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលជាលទ្ធផល សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់: ឈ្មោះ សារឺម សុធុន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិស្វាយស ឃុំកំរៀងស្រុកកំរៀង ខេត្តបាត់ដំបង ជាមួយវត្ថុតាងដកហូត រួមមាន៖ ម្ស៉ៅក្រាមពណ៌សថ្លា (ice) ចំនួន ០១កញ្ចប់ ទម្ងន់ ២.៥៤ ក្រាម (២ក្បៀស៥៤ក្រាម) (ថ្លឹងទាំងសំបក) ,ទូរស័ព្ទដៃ ចំនួន០២គ្រឿង ,ម៉ូតូចំនួន០១គ្រឿង។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ នៅវេលាម៉ោង១០និង០០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញបានបន្តចាប់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ឡុង ចាន់រ៉ា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកម្មករមានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

ជាមួយវត្ថុតាងមាន៖ ម្សៅក្រាម ពណ៌សថ្លា(ice)ចំនួន ៣១កញ្ចាប់ ទម្ងន់ ១៣០ក្រាម (ទាំងថង់) ,ថ្នាំគ្រាប់ពណ៌ស្លាទុំអក្សរ(WY)ចំនួន ១៦១គ្រាប់ ទម្ងន់ ១៤.៩៨ក្រាម (១៤ក្បៀស៩៨ក្រាម) ,ទូរស័ព្ទដៃ០១គ្រឿង៥-ប្រាក់ខ្មែរចំនួន២០ម៉ឺនរៀល ,ប្រាក់បាតចំនួន៧៧០ បាត។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង កំពុងបញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាម និតិវិធី៕