ភ្នំពេញ ៖
ស្ត្រីម្នាក់ បានឈឺពោះឆ្លងទន្លេនៅក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែង ក្នុងមូលដ្ឋាន ខណ្ឌចំការមនបង្ករឲ្យមានការភ្ញាក់ផ្អើលពលរដ្ឋរាយការណ៍ជូនរថយន្តសង្គ្រោះចេញអន្តរាគមន៍ដេីម្បី ជួយសង្គ្រោះផងដែរ ។
ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡេីងឡើងនៅវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី ១៧ខែកុម្ភៈ ឆ្នាំ២០២៥ ចំណុចផ្ទះសំណាក់យីហោផ្សាររាត្រី ដែលស្ថិតតាមបណ្ដោយផ្លូវ ៤៧៤ ក្នុងមូលដ្ឋានសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុខាងលើបានដឹងថាស្ត្រីខាងលើគឺមិនច្បាស់ថាគាត់អត់ចូលផ្ទះសំណាក់តាំងពីពេលណានោះទេដោយមានការលាក់លៀមពីខាងផ្ទះសំណាក់ក៏ដូចជាស្ត្រីរងគ្រោះផងដែរ លុះដល់ម៉ោងដែលឈឺពោះសម្រាល កូនក្នុងបន្ទប់ ផ្ទះសំណាក់រួចហើយ ស្ត្រីខាងលើក៏បានទាក់ទងតាមទូរស័ព្ទទៅបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកស្គាល់គ្នាដើម្បីសុំការ ឲ្យជួយហៅរថយន្ត សង្គ្រោះដើម្បីមកធ្វើការសង្គ្រោះរូប គាត់ដូចជាក្មេងដែលទើបបង្កើតនៅក្នុងផ្ទះសំណាក់ខាងលើហ្នឹងយកទៅសង្គ្រោះផងដែរ ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីមានការរាយការណ៍សុំជំនួយរថយន្តសង្គ្រោះ រួចហើយ ក៍រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានទៅដល់ រួចហើយក៏ បានចូលទៅក្នុងផ្ទះសំណាក់ខាងលើដោយបានលើកស្ត្រីរងគ្រោះដាក់ប្រង់ការជាមួយ កូនទេីបនិងកើត និងមិនទាន់កាត់ទង់សុខ ឡើងលើរថយន្តដើម្បីយកទៅសង្គ្រោះនៅឯ មន្ទីរពេទ្យរុស្ស៊ីដើម្បីឲ្យទាន់ពេលវេលាក្នុងការសង្គ្រោះជីវិតទាំងម្តាយក៏ដូចជាទាកូនទើបកើត ផងដែរ ។ ពាក់ព័ន្ធហេតុការណ៍នេះដែរភាគីខាងផ្ទះសំណាក់បន្ទាប់ពីឡានពេទ្យដឹកអ្នកជម្ងឺចេញទៅហើយមិនបានផ្តល់ព័ត៌មានដល់ក្រុមការងារយើងឲ្យជាក់លាក់នោះទេក៏បានបិទទ្វារផ្ទះសំណាក់តែម្ដង ៕