តាមសំណេររបស់ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឆ្លើយតបខមិនអ្នកគាំទ្រ ដែលបានខមិនសួរសំណួរ អំពីការដាក់ពិន័យកីឡាករប្រកួតជាប់សប្ភាហ៍ថា ហេតុអ្វីមិនពិន័យក្លិប គ្រូ ហើយមូលហេតុអ្វីសហព័ន្ធ ចុះហេត្ថលេខា វាយត្រាអោយប្រកួត?
ទាក់ទងនិងសំណួរនេះ ត្រូវបានប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គឺឯកឧត្តម ខូវ ឆាយ ដែលតែងតែសកម្មនិងចេញមុខបំភ្លឺ និងដោះស្រាយរាល់បញ្ហាដែលបានកើតមាននៅក្នុងវិស័យគុនខ្មែរ បានលើកឡើងថា ៖ចំពោះករណីនេះបើពិន័យក្លឹបគឺពិន័យកីឡាករក្លឹបទាំងមូលតែម្តង វាប៉ះពាល់ដល់កីឡាករដ៏ទៃ។ បើពិន័យគ្រូ គ្រូមិនខ្វល់ខ្វាយទេព្រោះគាត់អត់ត្រូវការប្រកួតទេ។ ទោះបីជាគ្រូអ្នកចាប់គូ តែកីឡាករជាអ្នកឡើងវ៉ៃ បើគ្រូចាប់ហើយកីឡាករដឹងថាខ្លួនឯងទើបប្រកួតរួច កីឡាករមិនឡើងប្រកួតក៏មិនខុសដែរ។
ចំពោះបញ្ហាសហព័ន្ធវាយត្រាអោយ មិនមែនវាយត្រាអោយកីឡាករម្នាក់ទេ គឺវាយត្រាអោយកម្មវិធីប្រកួតទាំងមូលដែលមាន៧ទៅ៨គូ បើសហព័ន្ធមិនវាយត្រាទេគឺរាំងស្ទះដល់កម្មវិធីទាំងមូល កីឡាករផ្សេងទៀតក៏អត់បានប្រកួតដែរ។
ម្យ៉ាងទៀតភាគច្រើនស្ថានីយ៍ដាក់ បានលិខិតមកសហព័ន្ធតែមុន២ទៅ៣ថ្ងៃមុនថ្ងៃប្រកួត បើមិនអនុញ្ញាតិគឺខូចកម្មវិធីទាំងស្រុង។យ៉ាងណាមិញ សហព័ន្ធជូនដំណឹងទៅក្លឹបនិងកីឡាករហើយថាបើដឹងថាខ្លួនឯងទើបប្រកួតរួច ហើយចង់ប្រកួតបន្តសប្តាហ៍ សហព័ន្ធមិនឃាត់ទេ តែប្រកួតរួចគឺត្រូវជាប់ពិន័យ។