បាត់ដំបង៖
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានចុះប្រតិបត្តិការបង្ក្រាប ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៣នាក់។
ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង០៨និង០០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅចំណុចភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយបាន ឃាត់ខ្លួនជនសង្ស័យ០៣នាក់ /១ -ឈ្មោះ ជៀវ វាស្នា ភេទប្រុស អាយុ៣០ឆ្នាំ /២-ឈ្មោះ លួម លីន ភេទប្រុស អាយុ៣៧ឆ្នាំ /៣-ឈ្មោះ ជឿន ដន ភេទប្រុស អាយុ ៣៧ឆ្នាំ អ្នកទាំងបីរស់នៅភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ចំពោះឡវត្ថុតាងដកហូតរួមមាន៖- ម្សៅក្រាមពណ៌សថ្លាសង្ស័យមានសារធាត់ញៀនចំនួន ១៥កញ្ចប់ ,ថង់សម្រាប់ច្រកវេចខ្ចប់រំលែកថ្នាំញៀនមួយចំនួននិងសម្ភារៈសម្រាប់ប្រើប្រាស់ ថ្នាំញៀន មួយចំនួនផងដែរ ដែលបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កំពុងឃាត់បណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុក ធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនបន្តទៅ ការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី៕