យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ក្នុងឧបទ្ទវហេតុយន្តហោះបុកគ្នានៅអាកាសយានដ្ឋាន ស្កត់ដេល (Scottsdale) រដ្ឋ អារីហ្សូណា សហរដ្ឋអាមេរិក។ យោងតាមអ្នកសម្របសម្រួលផែនការអាកាសចរណ៍ និងផ្សព្វផ្សាយនៅអាកាសយានដ្ឋានបានឲ្យដឹង យន្តហោះធុនមធ្យមមួយគ្រឿងបានបុកជាមួយយន្តហោះជំនួញខ្នាតមធ្យមមួយទៀត នៅពេលចុះចត។ គួរបញ្ជាក់ផងដែរថា ឧបទ្ទវហេតុនេះកើតឡើងចំពេលដែលសហរដ្ឋអាមេរិក កំពុងរឹតបន្តឹងសុវត្ថិភាពផ្លូវអាកាសរបស់ខ្លួនសហរដ្ឋអាមេរិក ខណៈដែលក្រុមអ្នកស៊ើបអង្កេត កំពុងស៊ើបអង្កេតលើឧបទ្ទវហេតុយន្តហោះចំនួន 3 ករណី ដែលកើតមានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយទី 1 គឺការបុកគ្នារវាងយន្តហោះដឹកអ្នកដំណើរ និងឧទ្ធម្ភាគចក្រកងទ័ពអាមេរិក ប្លេក ហក (Black Hawk) ក្នុងទីក្រុងវ៉ាស៊ីនតោន ដែលបានសម្លាប់មនុស្ស 67 នាក់ ទី 2 ការធ្លាក់យន្តហោះពេទ្យនៅទីក្រុង ហ្វីឡាដេលហ្វៀ ដែលបានសម្លាប់មនុស្ស 7 នាក់ និងទី 3 ការធ្លាក់យន្តហោះនៅរដ្ឋអាឡាស្កា ដែលបានសម្លាប់មនុស្ស 10 នាក់។