បាត់ដំបង៖
កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ប្រចាំទិសទន្លេសាប បានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ០៤នាក់ក្រោយពួកគេប្រើប្រាស់ឧបករណ៍ឆក់ត្រីដោយខុសច្បាប់។
កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចបឹងអាកាទឹម ស្ថិតក្នុងភូមិឈូងត្រដក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់។
ចំពោះវត្ថុតាងដែលសមត្ថកិច្ច ដកហូតបាន រួមមាន៖
-អាំងវិចទ័រសម្រាប់ឆក់ត្រីចំនួន០៤គ្រឿង -អាគុយ៤០អំពែរចំនួន០៤ - ដងឆក់ត្រីចំនួន០៨
បន្ទាប់ពីឃាត់ខ្លួន កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានប្រគល់ជនសង្ស័យនិងវត្ថុតាងឱ្យជំនាញជលផល ដើម្បីរៀបចំកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕