លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយថា លោកប្តេជ្ញាទិញ និងកាន់កាប់តំបន់ហ្គាហ្សា នឹងអាចអនុញ្ញាតឲ្យផ្នែកខ្លះនៃទឹកដីនេះ ត្រូវបានសាងសង់ឡើងវិញដោយរដ្ឋផ្សេងទៀតនៅតំបន់មជ្ឈិមបូព៌ា។ លោក ត្រាំ បានលើកឡើងថា “ខ្ញុំប្តេជ្ញាទិញ និងកាន់កាប់តំបន់ហ្គាហ្សា និងធ្វើឲ្យប្រាកដថា ក្រុមសកម្មប្រយុទ្ធហាម៉ាសមិនអាចវិលត្រឡប់ទៅកាន់តំបន់នេះវិញបាន»។ លោកប្រធានាធិបតី ត្រាំ ក៏បានបើកចំហចំពោះលទ្ធភាពនៃការអនុញ្ញាតឲ្យជនភៀសខ្លួនប៉ាឡេស្ទីនមួយចំនួនចូលទៅរស់នៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែនឹងពិចារណាលើសំណើបែបនេះដោយផ្អែកលើករណីនីមួយៗ។