សង្វៀន ដាហ្ស (DAZZ) អ្នកចម្បាំងគុនខ្មែរនៅសប្តាហ៍នេះនឹងកក្រើក ខណៈជើងខ្លាំងទាំង៣ រួមមាន ព្រំ សំណាង វង្ស ណយ និងឈុត សេរីវ៉ាន់ថង ត្រៀមស្វាគមន៍ដៃគូបរទេសដ៏ឆ្នើមទាំង៣។

ក្នុងនោះ កីឡាករ វង្ស ណយ មកពីក្លឹបមហិទ្ធិឬទ្ធិមេសថ្ងកខេត្តស្វាយរៀង ប្រកួតក្នុងទម្ងន់ ៧៣គីឡូក្រាមជាមួយកីឡាករអ៊ីរ៉ង់ ម៉ូហាម៉ាត់ ចន្ទរាជ្យ។

រីឯរាហ៊ូមាសបាត់ដំបង ឈុត សេរីវ៉ាន់ថង មកពីក្លឹបរាហ៊ូកីឡាខេត្តបាត់ដំបង ប្រកួតក្នុងទម្ងន់ ៦០គីឡូក្រាមជាមួយកីឡាករចិន ហ្សាង ស៊ីហោរ។ 

ហើយ ១គូទៀតជាជំនួបដ៏ធំប្រចាំកម្មវិធីរវាង ព្រំ សំណាង ជាមួយកីឡាករ ហ្វារ៉ាត់ គូលីវ៉ាន់ ខណៈគូនេះធ្វើការប្រកួតក្នុងទម្ងន់ ៨១គីឡូក្រាម។

នៅសល់គូមិត្តភាពអន្តរជាតិ ១ទៀតជាជំនួបរវាងកីឡាករ សំណាង នាគ មកពីក្លឹបមហិទ្ធិរិទ្ធមេសថ្ងកខេត្តស្វាយរៀង ប្រកួតក្នុងទម្ងន់ ៦០គីឡូក្រាមជាមួយអ៊ីរ៉ង់ អាឡាំង អ៊ីប្រាហ៊ីមមី។ 

ក្រៅពីគូមិត្តភាពអន្តរជាតិទាំង ៤ នេះ កម្មវិធីក៏បានរៀបចំវាយម៉ារ៉ាតុនដណ្តើមប្រាក់លានដែរ ដោយជ្រើសយកប្រភេទទម្ងន់ ៦៣.៥គីឡូក្រាមសប្តាហ៍នេះ។

សម្រាប់បេក្ខភាពទាំង៤ រួមមាន៖ សំណាង សារិទ្ធ, លន់ លីហេង, ឃាង សាវ៉េត និងកីឡាករ លីន ជី។ 

ការប្រកួតនឹងប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យទី២ ខែមីនា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ៦ល្ងាចតទៅ នៅផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល ២៧១ ។ 

សូមអញ្ជើញទស្សនិកជនចូលរួមទស្សនាដោយសេរ!