ការផ្ដួចផ្ដើមគំនិត បង្កើតទស្សនីយភាពកម្សាន្ត ក្រោមចក្ខុវិស័យបង្កើនស្ទីលនៃភ្លេង ចម្រៀង រ៉េប រាប់តាំងពីការធ្វើឲ្យប្រសើរឡើងវត្តមានលើឆាក ម៉ូដ បន្ថែមពីលើសមត្ថភាព របស់សិល្បៈករ សិល្បៈការិនី កម្ពុជាឲ្យដល់លំដាប់ពិភពលោក ពេលនេះ ទទួលបានការគាំទ្រពេញទំហឹងពីសំណាក់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លើ Digital Platform ថ្មី ។
ទន្ទឹមនឹងឧស្សាហកម្មតន្ត្រីកម្ពុជាកាន់តែរីកចម្រើននិងបោះជំហានឈានចូលដល់របត់ថ្មីមួយ ជាមួយនឹងវេទិកាតន្ត្រីឯករាជ្យ បើកចំហសមត្ថភាព និងទេពកោសល្យអ្នកសិល្បៈថ្មីចាស់ ពិសេសថ្នាល ជំនាន់ក្រោយៗ ឲ្យកាន់តែសុះសាយ គុណភាពកាន់តែប្រសើរលើឆាកអន្តរជាតិ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផ្តល់សិទ្ធិផលិតដល់ក្រុមហ៊ុន B-Talent បានផលិត និងបើកទំព័រថ្មីតាមរយៈវេទិកា Platform Digital គឺកម្មវិធី CAMBODIA SUPREME CLUB ។
ជាក់ស្ដែងវេទិកា CAMBODIA SUPREME CLUB រដូវកាលទី១ បានចាប់ផ្ដើមដំណើរការហើយ ទាំងផលិត ទាំងការចូលរួមពីបណ្ដាអ្នកសិល្បៈល្បីៗ មានទេសពកោសល្យ និងបេះដូង ព្រមទាំងឆន្ទៈចង់ឲ្យវេទិកាតន្ត្រីឲ្យកាន់តែល្អ ដល់កម្រិត វិជ្ជមានបោះជំហានឈានឡើង ដើម្បីចលនាជ្រោមជ្រែងពេញទំហឹងដល់សិល្បករឲ្យជឿជាក់និងមានភាពជាខ្លួនឯង។ មាតិកាឌីជីថលក្នុងកម្មវិធី CAMBODIA SUPREME CLUB នឹងដើរតួនាទីសំខាន់ក្នុងការកែលំអវត្តមានលើឆាក ម៉ូដ និងសិល្បៈតន្ត្រី បង្ហាញចេញនូវទេពកោសល្យប្លែកៗខុសគេ លើគុណភាព រចនាបថ ទៅតាមរដូវកាល បន្តបន្ទាប់ ។
បន្ទាប់វាយតម្លៃខ្ពស់ មានចក្ខុវិស័យវែងឆ្ងាយ រហូតដល់ការគាំទ្រទស្សនវិស័យ និងគោលគំនិតរបស់ B-talent ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទើបរុញច្រានឲ្យ វេទិការ CAMBODIA SUPREME CLUB រដូវកាលទី១ បើកទំព័រនិងដំណើរការ។ ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនឈានមុខក្នុងស្រុក បង្កើតដោយសហគ្រិនខ្មែរមានពហុជំនាញ ដែលតែងតែមានវត្តមានឧបត្ថម្ភគាំទ្រគ្រប់វិស័យ មិនថាវិស័យកីឡា ទេសចរណ៍ ឬសិល្បៈ តន្ត្រី និងវិស័យជាច្រើនកន្លងមក ។
ក្នុងវេទិកាតន្ត្រីសម័យថ្មីឯករាជ្យនេះ សិល្បករនិង សិល្បៈការិនីទាំងចាស់ ទាំងថ្មី ដែលផលិតគ្រប់ទម្រង់ភ្លេងដូចជាមិនថា ចង្វាក់ Hip Hop, Rap, R&B និងចង្វាក់ Pop ជាដើម អាចអញ្ជើញចូលរួមក្នុងកម្មវិធីនេះ ដើម្បីបញ្ចេញភាពច្នៃប្រឌិតថ្មី និងអត្ថន័យនៃបទចម្រៀង ឬសមត្ថភាពខ្លួនផ្ទាល់ទៅកាន់ទស្សនិកជនទស្សនា ដែលមិនធ្លាប់មានពីមុនមកមួយនេះ ទាំងគុណភាពសំនៀង អារម្មណ៍ ឬអត្ថន័យការផលិតបទចម្រៀង ក៏ដូចជារឿងរ៉ាវជាច្រើនពីក្រោយនោះ។ អ្វីដែលពិសេសនោះ គឺកម្មវីធីនេះនឹងបង្ហាញថាតន្ត្រីអាចផ្សារភ្ជាប់អារម្មណ៍មនុស្សតាមរយ:បទភ្លេង និងខ្លឹមសារនៃចម្រៀង ហើយវាក៏អាចបង្កើតទំនាក់ទំនងរួបរួមគ្នាជាក្រុម ឬសហគមន៍ឱ្យមានការអភិវឌ្ឍន៍ និងភាពជឿនលឿនទៅមុខឥតឈប់ឈរ ។
សិល្បករល្បីៗ ដែលបានចូលរួមក្នុងកម្មវិធី Cambodia Supreme Club របស់ B-talent កន្លងមកមានដូចជា ៖
លោក Zedes,
កញ្ញា Chiwawa,
លោក Homie,
លោក វណ្ណ ជេស្តារ
លោក នុត
លោក 2MDIE
លោក NPN
និងសិល្បករល្បីៗច្រើនទៀត។
លើសពីតន្ត្រី! កម្មវិធី Cambodia Supreme Club !
កម្មវិធី Cambodia Supreme Club មានផ្សាយនៅរៀងរាល់ថ្ងៃ សុក្រ ចាប់ពីម៉ោង 6:30 ល្ងាចតទៅ នៅលើ Facebook(https://www.facebook.com/cambodiasupremeclub), TikTok(https://www.tiktok.com/@supremeclubcambodia), YouTube Cambodia Supreme Club (https://www.youtube.com/@CambodiaSupremeClub) ។