កាលពីពេលថ្មីៗនេះ កំពូលតារាចម្រៀង K-Pop ជីដ្រាហ្គន (G-Dragon) បានចេញមកពញ្ញាក់អារម្មណ៍អ្នកគាំទ្រសារជាថ្មី ដោយការបញ្ចេញនូវ ផុសស្ទ័រធីសឺ (Poster Teaser) សម្រាប់ការធ្វើតន្ត្រីទេសចរណ៍នៅជុំវិញពិភពលោកក្នុងឆ្នាំ ២០២៥ នៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។
ការធ្វើតន្ត្រីទេសចរណ៍លើកនេះ មានឈ្មោះថា អ៊ូប័រមែនស៍ (Übermensch) ដែលជាឈ្មោះតែមួយនឹងអាល់ប៊ុមឈុតទី ៣ របស់តារាចម្រៀងរូបនេះ។ ដោយឡែកខាងក្រុមហ៊ុនឯណោះវិញក៏បានឱ្យដឹងដែរថា នឹងគ្រោងដាក់លក់សំបុត្រនៅក្នុងថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ខាងមុខនេះផងដែរ។
នេះគឺជាការប្រគំតន្ត្រីទេសចរណ៍ពិភពលោកលើកដំបូងរបស់ ជីដ្រាហ្គន (G-Dragon) ក្នុងរយៈពេល ៨៨ ខែ រាប់ចាប់តាំងពីការប្រគុំតន្ត្រីដែលមានឈ្មោះថា អេស៊ីធី ស្រ៊ី អ៊ឹមអូធីធីអ៊ី វើល ធួរ៍ (ACT III: M.O.T.T.E World Tour) ក្នុងឆ្នាំ ២០១៧ ដែលបានដំណើរការអស់រយៈពេល ៤ ខែ និងបានទាក់ទាញអ្នកទស្សនាចំនួន ៦៥៤ ០០០ នាក់ ក្នុងការប្រគុំតន្ត្រីចំនួន ៣៦ ដែលជាការប្រគុំតន្ត្រី K-pop ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនៅពេលនោះ។
មុនពេលការប្រគុំតន្ត្រីមកដល់ តារាចម្រៀងរូបនេះក៏បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួន ដែលមានឈ្មោះថា ផៅរើរ៍ (Power) និង ហូមស្វីតហូម (Home Sweet Home) ដែលបទទាំងពីរនេះថែមទាំងបានគ្រងតំណែងនៅលើតារាងចម្រៀងជាហូរហែ បន្ទាប់ពីបញ្ចេញមកឱ្យអ្នកគាំទ្ររបស់ខ្លួនបានស្តាប់នាពេលកន្លងមក៕