កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងវិស័យ K-Pop កំពុងតែបង្កការភ្ញាក់ផ្អើលជាខ្លាំងទៅកាន់បណ្តាអ្នកគាំទ្រវិស័យនេះនៅទូទាំងពិភពលោក បន្ទាប់ពីក្រុមហ៊ុន អឹប៊ីស ខមផេនី (Abyss Company) ដែលជាទ្រនំជ្រកកោនរបស់ ប៊ែមប៊ែម (BamBam) សមាជិកក្រុម ហ្គតសិវិន (GOT7) បានចេញសេចក្តីប្រកាសមួយថា ប៊ែមប៊ែម បានអស់កុងត្រាជាមួយផលិតកម្មហើយ និងមិនបន្តកុងត្រាជាមួយគ្នាទៀតនោះដែរ។

ក្នុងនោះ ក្រុមហ៊ុនខាងលើបានចេញលិខិតថ្លែងការណ៍មួយថា៖

“ជំរាបសួរ នេះគឺ អឹប៊ីស ខមផេនី (Abyss Company) ជាដំបូងខ្ញុំចង់អរគុណគ្រប់គ្នាដែលស្រឡាញ់និងគាំទ្រខ្ញុំរហូតមក និងសុំអរគុណអ្នកគាំទ្រអាកាសេ (Ahgase) គ្រប់ៗគ្នា។

ដោយសារការចុះកុងត្រាពិសេសបានបញ្ចប់ ក្រុមហ៊ុនរបស់យើងនិងសិល្បករ ប៊ែមប៊ែម (BamBam) ក៏បានសម្រេចចិត្តថានឹងបញ្ឈប់កុងត្រាពិសេសនេះ បន្ទាប់ពីមានការពិភាក្សាយ៉ាងយកចិត្តទុកដាក់អស់ពេលជាយូរ និងដោយការគោរពការយល់ឃើញរវាងគ្នានិងគ្នា។

យើងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសិល្បករ ប៊ែមប៊ែម ដែលបាននៅជាមួយយើងគ្រប់ពេលវេលា ហើយយើងនឹងគាំទ្រការខិតខំរបស់គេនាពេលអនាគត និងបញ្ហាប្រឈមថ្មីៗផងដែរ។

យើងសុំឱ្យអ្នកនៅតែបន្តមើលថែយើងដោយការយកចិត្តទុកដាក់ និងក្តីស្រលាញ់ដែលមិនផ្លាស់ប្តូរ សូមអរគុណ”។ គួរឱ្យដឹងថា ប៊ែមប៊ែម (BamBam) បានបង្ហាញខ្លួនជាសមាជិកនៅក្នុងក្រុមចម្រៀងកូរ៉េ ហ្គតសិវិន (GOT7) តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ៕