កាលពីពេលថ្មីៗកន្លងទៅនេះ ផលិតផលគ្រឿងអលង្ការម៉ាកយីហោដ៏ល្បីលំដាប់ថ្នាក់ពិភពមួយ បានរើសយកទីតាំងនៅមុខប្រាសាទបាយ័ន ខេត្តសៀមរាប រៀបចំកម្មវិធីរាត្រីសមោសរ ដើម្បីបង្ហាញម៉ូតផលិតផលរបស់ខ្លួន ក្រោមវត្តមាននៃការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីភ្ញៀវជាតិ និងអន្តរជាតិ រួមទាំងតារាល្បីៗលំដាប់ថ្នាក់អន្តរជាតិផងដែរ។ យ៉ាងណាមិញ ស្របពេលដែលកម្មវិធីបាននឹងកំពុងរៀបចំ ស្រាប់តែមានមហាជនមួយចំនួន បានរិះគន់ទៅកាន់តារាសម្តែងស្រី ម៉ៃ ដាវីកា ចំៗថា ជាតារាស្រីម្នាក់ដែលខុសពីតារាល្បីៗលំដាប់ថ្នាក់ពិភពលោកផ្សេងៗទៀត ពោលគឺតារាអន្តរជាតិគេផ្សេងមកស្រុកខ្មែរ ចូលរួមក្នុងកម្មវិធីខាងលើសុទ្ធតែដាក់ Location ខុសអីតែ ម៉ៃ ដាវីកា មួយមិនខ្ចីដាក់ Location នៅខ្មែរនោះឡើយ ខណៈពេលដែលរូបភាពនៅថៃដាក់ Location។
ទន្ទឹមនឹងមានការរិះគន់ទៅកាន់តារាសម្តែងស្រីថៃខាងលើនេះ ស្រាប់តែ កញ្ញា ខាត់ ស្រីច័ន្ទ ដែលជាតារាសម្តែង និងពិធីការិនី បានពន្យល់ប្រាប់ទៅកាន់អ្នករិះគន់ទាំងនោះថា “ខ្ញុំអត់មានកាន់ជើងខាងណាទេ គ្រាន់ចង់ឱ្យបងប្អូនបើកចិត្តអោយទូលាយបំផុត
ទី ១ ប៊ូលការ៉ី (Bvlgari) ជួល Davikah អោយ Promote Brand គេ មិនមែនមក Promote ប្រាសាទយើងទេ អ៊ីចឹងហើយគេមានសិទ្ធិផ្ទាល់ខ្លួន
ទី ២ រូបទីមួយនៅប្រទេសថៃមែនតែបើមិន mention ដាក់ ហាស់ថេក (Hashtag) ថា Thailand ទេគ្មានអ្នកណាដឹងថាថៃទេ
ទី ៣ រូបទី ២ ប្រាសាទប្រទេសខ្ញុំដល់ណាក៏គេស្គាល់ដែរ ទោះជាមិនដាក់ Hashtag ឬ mention ក៏គេស្គាល់ដែរ ប្រៀបដូចជា Brand Bvlgari អ៊ីចឹង មួយទៀតគេឃើញតែ Background ប្រាសាទដ៏ស្រស់ស្អាតនឹងក៏គេចង់ដឹងតាមរកទាល់តែឃើញដែរ
ទី ៤ កុំអោយគេមានអារម្មណយើងចិត្តចង្អៀតពេកអី ធ្វើឱ្យគេមានអារម្មណថាត្រូវតែប្រយ័ត្នខ្លាចមានកុំហុស follower គេច្រើនដែរ គេ Post ប៉ុណ្ណឹងក៏មានអ្នកចាប់អារម្មណ៍មិនតិចដែរ Fan គេមិនមែនមានតែត្រឹម Asian ទេ ហើយក៏មិនមែនមានកម្មវិធីធំបែបនេះតែម្ដងហ្នឹងដែរនៅស្រុកខ្មែរយើង លើកក្រោយអាចមានអ្នកល្បីៗមកច្រើនជាងនឹងក៏ថាបាន
ត្រូវចេះខ្ចីដៃគេប្រើសិន រឿងផ្សេងចាំគិតតាមក្រោយ សូមអគុណ”៕