បាត់ដំបង ៖
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំរៀង ចុះបង្ក្រាបក្រុមក្មេងទំនើង ដោយបានឃាត់ខ្លួនយុវជនម្នាក់ ជាមួយកាំភ្លើងខ្លីLOCKប្រភេទប្រើហ្គាស០១ដើម ក្រោយធ្វើសកម្មភាពដេញកាប់គ្នា។
កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ២៣និង៥០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ឈាន សេងហាត ហៅ(លី) ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ចំពោះវត្ថុតាងដកហូតរួមមាន៖
- អាវុធខ្លី(កាំភ្លើងហ្គាស់)ម៉ា LOCK.17.AUSTRIA.9×19ពណ៌ខ្មៅចំនួន០១ដើម ,បង់ចំនួន០១ , គ្រាប់ពណ៌ស8លី ចំនួន១០គ្រាប់ និងម៉ូតូចំនួន០១គ្រឿង
បន្ទាប់មក បានបញ្ជូនទៅកាន់អធិការនគរបាលស្រុកកំរៀង ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យជំនាញចាត់ការតាមនីតិវិធី៕