កម្មវិធីប្រកួត Miss Supertalent World 2025 បាននឹងកំពុងប្រកួត ខណៈពេលដែលការប្រកួតផ្តាច់ព្រ័ត្រនឹងមកដល់នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះហើយ។ ទន្ទឹមនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រខិតជិតមកដល់នេះ មាលាយ៉ាន់នីតា សេង ដែលជាបេក្ខនារីតំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួតនៅក្នុងកម្មវិធីខាងលើ ក៏បានត្រៀមយកឈុតតំណាងជាតិមួយ ដែលមានឈ្មោះថា “សុវណ្ណមច្ឆា” ទៅបង្ហាញនៅលើវេទិកាមួយនេះផងដែរ។ បើយោងតាម The boran collection ដែលជាអ្នកដំឡើងឈុតតំណាងជាតិនេះបានឱ្យដឹងថា ឈុតនេះបានដំឡើងនឹងដកស្រង់ចេញពីរបាំហនុមាននាងមច្ឆា ដែលបង្ហាញពីស្នេហាស្មោះភក្កីរវាងគ្នានឹងគ្នា ដែលប្រៀបទៅនិងតួនាងដែលគ្រងឈុតនេះ ដែលស្រលាញ់ប្រទេសកម្ពុជានឹងចង់បង្ហាញអ្វីដែលកម្ពុជាមាន ឬឯរូបសំណាក់នាងសុវណ្ណមច្ឆាមានស្ទើរគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា។ យ៉ាងណាមិញ មាលាយ៉ាន់នីតា សេង ដែលជាបេក្ខនារីតំណាងឱ្យប្រទេសកម្ពុជា ក៏បានត្រៀមខ្លួនរួចជាស្រេច និងបានតាំងចិត្តមុះមាំថា អាចនឹងឈ្នះតំណែងល្អណាមួយពីការប្រកួតមួយនេះផងដែរ។
គួរឱ្យដឹងថា មាលាយ៉ាន់នីតា សេង គឺជាអតីតម្ចាស់ជ័យលាភីលេខ១ ពីកម្មវិធី មីស ខេមបូឌា អឹមេរិកខេន (Miss Cambodian American) ឆ្នាំ ២០១៦ និងជាបេក្ខនារីកំពូលទាំង៥ នៃកម្មវិធីកញ្ញាឯកចក្កវាឡកម្ពុជា ឆ្នាំ ២០២៤ ផងដែរ ហើយបវរកញ្ញារូបនេះក៏កំពុងតំណាងឱ្យប្រទេសកម្ពុជានៅក្នុងកម្មវិធី មីស ស៊ុភើ ថាលិន អ៊ហ្វ ឌឹ វើល (Miss Supertalent World) ដែលវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ដែលមានប្រទេសកូរ៉េខាងត្បូងគឺជាម្ចាស់ផ្ទះ៕