កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រនៅទូទាំងពិភពលោកជាខ្លាំង ក្រោយពេល ក្រុមចម្រៀង អ៊ិនស៊ីធី វីស (NCT WISH) របស់ផលិតកម្ម អេសអ៊ឹម អ៊ីនធឺធិនមែន (SM ENTERTAINMENT) បានស្នើសុំផលិតកម្មផលិតឡើងវិញនូវបទ មីរ៉េខល (Miracle) របស់តារាចម្រៀងរៀមច្បង ស៊ូភើរ៍ជូនៀរ៍ (SUPER JUNIOR)។ បទនេះក្រោយពេលផលិតរួច នឹងត្រូវផ្សព្វផ្សាយតាមកម្មវិធីស្ត្រីមមីងតន្ត្រីអនឡាញផ្សេងៗនៅទូទាំងពិភពលោក មិនតែប៉ុណ្ណោះបទមួយនេះក៏នឹងក្លាយទៅជាបទមួយនៅក្នុងអាល់ប៊ុមនៃគម្រប់ខួប៣០ឆ្នាំរបស់ផលិតកម្មមួយនេះផងដែរ ដែលបានកំណត់ថ្ងៃចេញផ្សាយរួចរាល់ហើយ ពោលគឺនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ។
គួរឱ្យដឹងថា មីរ៉េខល (Miracle) របស់ ស៊ូភើរ៍ជូនៀរ៍ (SUPER JUNIOR) និពន្ធឡើងមកដោយ ខេនស៊ី ( KENZIE) និងបានចេញផ្សាយកាលពីឆ្នាំ២០០៥។ ដោយឡែក ការយកមកផលិតថ្មីដោយក្រុម អ៊ិនស៊ីធី វីស (NCT WISH) នេះ នឹងមានបន្ថែមរសជាតិថ្មី តាមស្ទីលរបស់ពួកគេ និងតាមសម័យកាលឌីជីថលនេះផងដែរ៕