បាត់ដំបង៖
យុវសិស្សម្នាក់បានរងរបួសបាក់ជើងម្ខាងក្រោយជួបឧបទ្ទវហេតុជិះម៉ូតូទៅបុកម៉ូតូ Pass-app នៅវេលាម៉ោង១២និង០០នាទី ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រោយផ្សារទំនើបបូរីថ្មី ស្ថិតក្នុងភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។
ពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៤ ពណ៌ខ្មៅ ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AN-6709 បើកបរដោយឈ្មោះ ឌឿន វិឆៃ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ទិសដៅពីត្បូងទៅជើង ចំណែកម៉ូតូ Pass-app ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1AI-7468 បើកបរដោយឈ្មោះ នី ណាត ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបររត់ Pass-app មានទីលំនៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានបុកគ្នាពេញទំហឹងបណ្តាលអោយយុវសិស្សខាងលើរងបួសបាក់ជើងម្ខាងតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់មក បានវាស់វែងធ្វើកំណត់ហេតុយកមធ្យោបាយទាំងពីរទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕