ជាការពិតណាស់ បើនិយាយពីក្រុមចម្រៀងនារីនៅក្នុងប្រទេសកូរ៉េខាងត្បូង ពិតណាស់ថា មានក្រុមចម្រៀងល្បីឈ្មោះជាច្រើនក្រុម ហើយក្នុងនោះ ក្រុមចម្រៀង អ័ហ្វធឺ ស៊្កូល (After School) ក៏ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីមហាជនផងដែរ ដោយក្រុមនេះបានបង្ហាញខ្លួនជាផ្លូវការនៅអំឡុងឆ្នាំ ២០០៩។
យ៉ាងណាមិញ នៅក្នុងឆ្នាំ ២០២០ យូអ៊ី (Uee) ដែលជាសមាជិកម្នាក់នៅក្នុងក្រុមមួយនេះ បានសម្រេចចិត្តចាកចេញពីក្រុម និងបានវិវត្តខ្លួនទៅជាតារាសម្តែងរហូតមកដល់ពេលបច្ចុប្បន្ន។
ដោយឡែកកាលពីពេលថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញតារាស្រីខាងលើ មកបំពេញការងារជាអ្នកបម្រើការលើយន្តហោះឱ្យក្រុមហ៊ុនអាកាសចរណ៍មួយឈ្មោះថា សេប៊ូ ប៉ាស៊ីហ្វិក (Cebu Pacific)។ ជាមួយគ្នានេះ រូបថតរបស់នាងដែលថតបានដោយអ្នកដំណើរ ត្រូវបានអ្នកលេងអ៊ីនធឺណិតធ្វើការចែករំលែកពេញបណ្តាណសង្គម និងលាន់មាត់ចោទជាសំណួរដូចៗគ្នាថា តើនាងឈប់ធ្វើជាតារាសម្តែងហើយមែនទេ?
ទន្ទឹមនឹងចម្ងល់ទាំងនេះ ក៏មានការឆ្លើយតបឱ្យដឹងដែរថា ការដែល យូអ៊ី (Uee) ទៅធ្វើជាអ្នកបម្រើការលើយន្តហោះ គឺគ្រាន់តែទៅដើម្បីថតកម្មវិធី រៀលលីធី សូ (Reality show) ប៉ុណ្ណោះ ប៉ុន្តែអ្វីដែលលើសពីការថតកម្មវិធីនោះគឺ យូអ៊ី (Uee) ក៏ត្រូវឆ្លងកាត់ការសំភាសន៍ និងទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ ដូចបេក្ខជនដាក់ពាក្យដទៃទៀតដែរ៕