ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកលើរដ្ឋធានីសាណារបស់យេម៉ែនកាលពីយប់ថ្ងៃអាទិត្យ ទី23 ខែមីនា បានសម្លាប់ជិវិតមនុស្សម្នាក់ 13 នាក់ទៀតរងរបួស និងបង្កការបំផ្លិចបំផ្លាញយ៉ាងខ្លាំង។ អាមេរិក ដែលបានចាប់ផ្តើមការវាយប្រហារកំណត់គោលដៅលើក្រុមហួរទីកាលពីថ្ងៃទី 15 ខែមីនា បាននិយាយថា យុទ្ធនាការនេះ មានគោលបំណងការពារផ្លូវដឹកជញ្ជូនអន្តរជាតិ។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ 2023 មក ក្រុមហួរទី បានបើកការវាយប្រហារដោយគ្រាប់មីស៊ីល យន្តហោះគ្មានមនុស្សបើក លើនាវាជំនួញរាប់សិបគ្រឿងនៅតំបន់សមុទ្រក្រហម និងឈូងសមុទ្រ អាដែន ដោយបានបង្អាក់ចរាចរណ៍ដឹកជញ្ជូនទំនិញលើផ្លូវអន្តរជាតិដ៏សំខាន់មួយនេះ។