លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី6 ខែមីនាថា លោកទំនងជាអាចនឹងធ្វើទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគមួយជាមួយទីក្រុងរីយ៉ាដក្នុងទឹកប្រាក់ប្រមាណ 1 ពាន់ពាន់លានដុល្លារ ទៅក្នុងសេដ្ឋកិច្ចសហរដ្ឋអាមេរិក រួមទាំងការទិញឧបករណ៍យោធាផងដែរ។ ប្រទេសអារ៉ាប៊ីសាអូឌីត បាននិងកំពុងដើរតួនាទីកាន់តែលេចធ្លោនៅក្នុងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ខណៈដែលបេសកជនពិសេសសហរដ្ឋអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា បាននិយាយថា ប្រទេសអារ៉ាប៊ីសាអូឌីត នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែននៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីបទឈប់បាញ់សម្រាប់សង្គ្រាមអ៊ុយក្រែន។