យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហួរទីរបស់ប្រទេសយេម៉ែនបានរាយការណ៍ថាអាមេរិកបានបើកការវាយប្រហារលើ 10 គោលដៅក្នុងប្រទេសយេម៉ែន ក្នុងនោះ រួមទាំងរដ្ឋធានី សាណា។ សហរដ្ឋអាមេរិក បានបើកការវាយប្រហារលើកដំបូងប្រឆាំងនឹងក្រុមហួរទីកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដែលជាប្រតិបត្តិការយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ាចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ចូលកាន់តំណែង។ ក្រុមហួរទីដែលកាន់កាប់តំបន់ភាគច្រើននៃប្រទេសយេម៉ែន បានបើការវាយប្រហារលើនាវាដឹកជញ្ជូនទាំងអស់ដែលឆ្លងកាត់តំបន់ឆ្នេរសមុទ្ររបស់ខ្លួន ចាប់តាំងពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើង ពោល គឺដើម្បីបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន។