រថយន្តដឹកទំនិញមួយគ្រឿង ដែលធ្វើដំណើរតាមបណ្តោយផ្លូវហាយវេនៅភាគខាងត្បូងប្រទេសបូលីវី បានបុកពេញមួយទំហឹងជាមួយរថយន្តក្រុងមួយគ្រឿងទៀត បណ្តាលឲ្យក្រឡាប់ចេញពីផ្លូវធ្លាក់ទៅក្នុងជ្រោះ សម្លាប់មនុស្សយ៉ាងហោចណាស់ 15 នាក់ និង 19 ទៀតរងរបួស។ ក្រុមអ្នកជួយសង្គ្រោះបានធ្វើការដើម្បីទាញយកសាកសពជនរងគ្រោះ ខណៈដែលអ្នកបើកបររថយន្តត្រូវបានចាប់ខ្លួន រីឯមូលហេតុនៃគ្រោះថ្នាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។