ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានយល់ព្រមផ្លាស់ប្តូរអ្នកទោសសង្គ្រាមចំនួន 175 នាក់ បន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទរវាងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោកប្រធានាធិបតី ពូទីន ស្របពេលដែលប្រទេសរុស្សី ក៏បានប្រគល់អ្នកទោសអ៊ុយក្រែនដែលរងរបួសធ្ងន់ចំនួន 22 នាក់បន្ថែមទៀត។ លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី បានពណ៌នាការផ្លាស់ប្តូរនេះ ថាជាការផ្លាស់ប្តូរដ៏ធំបំផុតមួយ និងបាននិយាយថា ជនជាតិអ៊ុយក្រែន 22 នាក់ គឺជា "អ្នកចម្បាំងដែលរងរបួសធ្ងន់ និងជាអ្នកដែលប្រទេសរុស្ស៊ី ដាក់ទោសលើបទឧក្រិដ្ឋដែលខ្លួនឯងជាអ្នកប្រព្រឹត្តនោះ។