អាជ្ញាធររដ្ឋ អូហ្សាកា របស់ប្រទេសម៉ិកស៊ិកូបានរាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានបណ្តាលឲ្យមនុស្ស 18 នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស កាលពីថ្ងៃចន្ទ ទី10 ខែមីនា។ ភ្លាមៗនោះ ក្រុមអ្នកជួយសង្រ្គោះ បានព្យាយាមសង្រ្គោះអ្នកនៅរស់រានមានជិវិតពីឧបទ្ទវហេតុនេះ ខណៈដែលមូលហេតុនៃគ្រោះថ្នាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។