គិតត្រឹមថ្ងៃពុធ ទី26 ខែមីនានេះ មានមនុស្សយ៉ាងហោចណាស់ 18 នាក់បានស្លាប់ដោយសារភ្លើងឆេះព្រៃជាច្រើនកន្លែងនៅទូទាំងតំបន់ភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូង។ ភ្លើងឆេះព្រៃ បានឆាបឆេះរាលដាលពាសពេញតំបន់ កាលពីដើមសប្តាហ៍នេះដោយជំរុញឲ្យមានការជម្លៀសប្រជាជនរាប់ពាន់នាក់ ចេញពីផ្ទះសម្បែង ព្រមទាំងផ្ទេរអ្នកទោសរាប់រយនាក់ចេញពីពន្ធនាគារក្នុងតំបន់។ លោកប្រធានាធិបតីស្តីទី ហាន ឌុកស៊ូ បានដាក់ពង្រាយឧទ្ធម្ភាគចក្រ និងក្រុមពន្លត់អគ្គីភ័យ ដើម្បីទប់ទល់នឹងអណ្តាតភ្លើងដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ យោងតាមលក្ខខណ្ឌអាកាសធាតុក្តៅស្ងួត និងខ្យល់បក់ខ្លាំង។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បួងបានធ្វើរបាយការណ៍ថា រហូតមកដល់ពេលនេះ ភ្លើង បានឆាបឆេះលើផ្ទៃដីប្រមាណដល់ទៅ 15.000 ហិកតា។