ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សប្រទេសស៊ីរីបានរាយការណ៍ថា ចំនួនអ្នកស្លាប់ពីការប្រយុទ្ធគ្នាដែលកំពុងបន្តនៅក្នុងប្រទេសស៊ីរី បានកើនឡើងដល់ប្រមាណ 1018 នាក់ ក្នុងនោះរួមមានជនស៊ីវិលចំនួន 745 នាក់។ ក្រុមទាហានប៉ារ៉ាដែលជាសម្ព័ន្ធមិត្តជាមួយរដ្ឋបាលថ្មី បានធ្វើការវាយប្រហារសងសឹក បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ដោយក្រុមអ្នកស្មោះស្ម័គ្រនឹងអតីតប្រធានាធិបតី អាសាដ ដែលត្រូវបានផ្តួលរំលំនោះ។ ក្រុមសង្កេតការណ៍បានបន្តថា ក្នុងចំណោមអ្នកស្លាប់សរុប ក្នុងនោះ 125 នាក់ គឺជាសមាជិកនៃកងកម្លាំងសន្តិសុខរដ្ឋាភិបាល ហើយ 148 នាក់ ជាសកម្មប្រយុទ្ធមកពីក្រុមប្រដាប់អាវុធដែលស្មោះត្រង់នឹងអតីតរបបរបស់លោក អាសាដ។