រដ្ឋមន្ត្រីការពារជាតិប្រទេសអូស្ត្រាលី លោក រីឆាត ម៉ាល (Richard Marles) បាននិយាយកាលពីថ្ងៃចន្ទ ទី24 ខែមីនាថា ប្រទេសអូស្ត្រាលី កំពុងពន្លឿនការចំណាយលើវិស័យការពារជាតិក្នុងទឹកប្រាក់ចំនួន 1 ពាន់លានដុល្លារអូស្ត្រាលី ឬស្មើនឹងប្រមាណ 628 លានដុល្លារអាមេរិក ដោយការចំណាយដ៏សម្បើមនេះ នេះនឹងរួមបញ្ចូលការផលិតអាវុធ មូលដ្ឋាននាវាមុជទឹក អកគឺស (AUKUS) និងកម្មវិធីនាវាចម្បាំង។ ទឹកប្រាក់ទាំងនេះ គឺជាផ្នែកមួយនៃទំហំទឹកប្រាក់សរុបប្រមាណ 10.6 ពាន់លានដុល្លារអូស្ត្រាលី ឬស្មើនឹងប្រមាណ 6.66 ពាន់លានដុល្លារអាមេរិក សម្រាប់ការចំណាយលើវិស័យការពារជាតិក្នុងរយៈពេល 4 ឆ្នាំខាងមុខ។