រុស្ស៊ីបានបើកការវាយប្រហារដោយគ្រាប់មីស៊ីលលើសណ្ឋាគារមួយកន្លែងកណ្តាលទីក្រុង គ្រីយីរី (Kryvyi Rih) របស់ប្រទេសអ៊ុយក្រែនកាលពីល្ងាចថ្ងៃពុធ ទី5 ខែមីនា ដោយបានសម្លាប់មនុស្ស 2 នាក់ 7 នាក់រងរបួស និង 14 នាក់ទៀតត្រូវបានជួយសង្គ្រោះពីគំនរបាក់បែកនៃអគារ។ អាជ្ញាធរក្នុងតំបន់បាននិយាយថា ការវាយប្រហារដោយគ្រាប់មីស៊ីលរបស់រុស្ស៊ី បានកម្ទេចអគាររស់នៅរបស់ជនស៊ីវិល ខណៈដែលមានមនុស្សជាច្រើនទៀត អាចជាប់នៅក្រោមគំនរបាក់បែក។ គួរបញ្ជាក់ផងដែរថា ទីក្រុង គ្រីយីរី គឺជាទីក្រុងកំណើតរបស់លោកប្រធានាធិបតី ហ្សេលេនស្គី ដែលបានក្លាយជាគោលដៅវាយប្រហារជាញឹកញាប់នៅក្នុងសង្គ្រាមរយៈពេលជាង 3 ឆ្នាំនេះ។