ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់ប្រទេសកូរ៉េខាងត្បូង បានបន្តឆាបឆេះនៅតំបន់ភាគអាគ្នេយ៍នៃប្រទេស ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ 28 នាក់ និង 32 នាក់ផ្សេងទៀតរងរបួស។ ភ្លើងឆេះ បាននិងកំពុងឆាបឆេះពាសពេញតំបន់ចំនួន 10 នៅក្នុងខេត្ត យឹងសាង របស់ប្រទេសកូរ៉េខាងជើង ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន។ ទីស្នាក់ការប្រឆាំងគ្រោះមហន្តរាយ និងសុវត្ថិភាពរបស់ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថា ផ្ទៃដីចំនួន 387.000 ហិកតា រងផលប៉ះពាល់ ហើយមនុស្សប្រមាណ 37.800 នាក់ត្រូវបានជម្លៀសចេញពីតំបន់។