ក្រុមអ្នកពន្លត់អគ្គីភ័យបាននឹងកំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល 4 ថ្ងៃមកហើយ ដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ 4 នាក់ស្លាប់។ អាជ្ញាធរក្នុងតំបន់បាននិយាយថា ក្រុមអ្នកពន្លត់អគ្គីភ័យប្រមាណ 9000 នាក់ និងឧទ្ធម្ភាគចក្រចំនួន 105 គ្រឿង ត្រូវបានដាក់ពង្រាយដើម្បីពន្លត់ភ្លើងដែលកំពុងឆាបឆេះនៅតំបន់ភាគច្រើននៃភាគអាគ្នេយ៍នៃប្រទេស ដែលកំពុងយាយីដល់លំនៅដ្ឋានប្រជាជន និងហេដ្ឋារចនាសម្ពន្ធ័ផ្សេងទៀត។ គួរបញ្ជាក់ផងដែរថា យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានឲ្យដឹងថា ក្នុងចំណោមមនុស្ស 4 នាក់ដែលស្លាប់ ក្នុងនោះ 3 នាក់ គឺជាអ្នកពន្លត់អគ្គីភ័យ និងម្នាក់ទៀត ជាមន្ត្រីសាធារណៈ។