តួលេខអ្នកស្លាប់នៅតំបន់ហ្គាហ្សាកើនដល់ប្រមាណ 49.600 នាក់

International • March 21, 2025
តួលេខអ្នកស្លាប់នៅតំបន់ហ្គាហ្សាកើនដល់ប្រមាណ 49.600 នាក់

ចំនួនជនជាតិប៉ាឡេស្ទីនដែលស្លាប់ដោយការវាយប្រហាររបស់យោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បានកើនឡើងដល់ 49.617 នាក់ និង 112.950 នាក់ផ្សេងទៀតរងរបួស។ អ៊ីស្រាអែលបានបញ្ចប់បទឈប់បាញ់រយៈពេលពីរខែ យោងតាមការចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញការរំលោភលើបទឈប់បាញ់ និងបន្តការវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សាវិញកាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ។ អាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សាបាននិយាយថា ការវាយប្រហារចុងក្រោយបំផុតរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ 710 នាក់ និងប្រមាណ 900 នាក់ទៀតរងរបួស។







x Enlarged Image