ភ្នំពេញ៖ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ នាយករងខុទ្ទកាល័យ អនុប្រធាន និងជាអគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទការប្រកួត និងប្រគល់ពានជ័យលាភីក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4x4 ទូទាំងប្រទេស រដូវកាលទី២ Wurkz Special Volleyball Cup 4x4 Season2 មណ្ឌលកំពង់ចាម។

 

កម្មវិធីបិទនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់លោក ផេន សុផល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម, លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម, លោក វរសេនីយ៍ឯក ខាំដែង នារតី តំណាងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម, លោក គិន មករា តំណាងចែកចាយរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រចាំខេត្តកំពង់ចាម និងតំណាងសមាគម-ក្លិប-ក្រុមកីឡាបាល់ទះ ចំនួន ១៤ក្រុម។
បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ជាលទ្ធផល៖
 ក្លិបកីឡាបាល់ទះសីហាសាមគ្គី ទទួលបានជ័យលាភីលេខ១ ទទួលបានពានរង្វាន់ និងថវិកាចំនួន ១៥លានរៀល ,ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តរតនគិរី ទទួលបានជ័យលាភីលេខ២ ថវិកាចំនួន ៥លានរៀល
,ក្លិបកីឡាបាល់ទះវិទ្យាល័យព្រះសីហនុ ទទួលបានជ័យលាភីលេខ៣ ថវិកាចំនួន ២លានរៀល
និងជ័យលាភីលេខ៤បានទៅលើក្រុមបាល់ទះ ខេ.ស៊ី.វ៉ាយ ទទួលបានថវិកា ១លានរៀល។
ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៦:០០នាទី។