ប្រធានាធិបតីប្រទេសបូលីវី លោក លូវីស អាក (Luis Arce) បានប្រកាសអាសន្នជាតិកាលពីថ្ងៃពុធ ទី26 ខែមីនា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ ឆក់យកជិវិតមនុស្សប្រមាណ 50 នាក់ និងជាង 10 ម៉ឺននាក់ទៀត ផ្លាស់ទីលំនៅ។ ការប្រកាសភាពអាសន្ននេះ នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលរៀបចំការផ្គត់ផ្គង់ និងសម្រួលដល់ការដាក់ពង្រាយធនធាន ស្របពេលដែលទាហានរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយនៅជុំវិញប្រទេស ដើម្បីជួយចែកចាយជំនួយដល់តំបន់ដែលរងផលប៉ះពាល់ខ្លាំង។ គួរបញ្ជាក់ផងដែរថា ប្រទេសបូលីវីដែលមានប្រជាជនប្រមាណ 12 លាននាក់ ជាធម្មតាមានរដូវវស្សាចាប់ពីខែវិច្ឆិកាដល់ខែមីនា