ឆ្មាំឆ្នេរសមុទ្រអេស្ប៉ាញ បានជួយសង្គ្រោះក្រុមជនចំណាកស្រុកចំនួន 58 នាក់ ពីកោះ កាណារីរបស់ប្រទេសអេស្ប៉ាញកាលពីថ្ងៃពុធ ទី5 ខែមីនា។ កោះរបស់ប្រទេសអេស្ប៉ាញទាំង 7 នៅឆ្នេរសមុទ្រអាត្លង់ទិក បានក្លាយជាគោលដៅរបស់ជនចំណាកស្រុក ដែលភាគច្រើនមកពីប្រទេសម៉ាលី សេណេហ្គាល់ និងម៉ារ៉ុក។ ប្រជុំកោះអេស្បាញ បានកើនឡើងនៃការមកដល់របស់ជនចំណាកស្រុកក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេល 2 ឆ្នាំជាប់គ្នា ជាមួយនឹងការមកដល់ប្រមាណ 47.0000 នាក់ ក្នុងឆ្នាំ 2024 ដែលស្មើនឹង 73% នៃការធ្វើចំណាកស្រុកទៅកាន់ប្រទេសអេស្ប៉ាញ ក្នុងនោះមានជនចំណាកស្រុកយ៉ាងហោចណាស់ 9000 នាក់បានមកដល់ប្រទេសអេស្ប៉ាញដោយជោគជ័យក្នុងឆ្នាំ 2025 រួមទាំងប្រមាណ 7000 នាក់ទៅកាន់កោះ កាណារី។