មនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅមន្ទីរពេទ្យក្នុងស្រុកមួយកន្លែងក្នុងទីក្រុង កូកានី ភាគខាងជើងប្រទេសម៉ាសេដូនៀ កាលពីថ្ងៃអាទិត្យ ទី16 ខែមីនា បន្ទាប់ពីអគ្គីភ័យបានឆក់យកជិវិតមនុស្សយ៉ាងហោចណាស់ 59 នាក់ និងប្រមាណ 148 នាក់ទៀតរងរបួស។ រដ្ឋមន្ត្រីមហាផ្ទៃ ប្រទេសម៉ាសេដូនៀ បានចេញដីការចាប់ខ្លួនមនុស្ស 4 នាក់ ដែលពាក់ព័ន្ធនឹងអគ្គីភ័យនេះ ដែលក្នុងនោះរួមមានទាំងម្ចាស់ក្លឹបផងដែរ ស្របពេលដែលមូលហេតុពិតប្រាកដកំពុងស្ថិតក្រោមការស៊ើបអង្កេត។