មនុស្ស 7 នាក់ ក្នុងនោះ រួមមានទាំងអនីតិជន 2 នាក់បានស្លាប់ និង 6 នាក់ផ្សេងទៀតរងរបួសនៅក្នុងការបាញ់ប្រហារនៅខាងក្រៅរោងចក្រស្រាបៀរមួយកន្លែងក្នុងទីក្រុង សាឡាម៉ាន់កា របស់ប្រទេសម៉ិកស៊ិកូកាលពីថ្ងៃអាទិត្យ ទី16 ខែមីនា។ យោងតាមសាក្សីក្រុមខ្មាន់កាំភ្លើង បានបើកការបាញ់ប្រហារពីរថយន្តលើក្រុមយុវជនដែលប្រមូលផ្តុំគ្នានៅខាងក្រៅអគារ ហើយបច្ចុប្បន្ន អាជ្ញាធរកំពុងបើកការស៊ើបអង្កេត ខណៈដែលមិនទាន់មានការចាប់ខ្លួនឡើយ។