គ្រោះរញ្ជួយដីកម្រិត 7.0 រិចទ័រ បានវាយប្រហារនៅជិតប្រទេសតុងហ្គា កាលពីព្រឹកថ្ងៃច័ន្ទ ទី31 ខែមីនានេះ ដោយជំរុញឲ្យរដ្ឋាភិបាល ចេញសេចក្តីព្រមានអំពីរលកយក្សស៊ូណាមិ និងជម្លៀសអ្នកស្រុកចេញពីតំបន់ឆ្នេរទាំងអស់នៃប្រជុំកោះ។ គួរបញ្ជាក់ផងដែរថា តុងហ្គា ជាប្រទេសកោះមានប្រជាជនរស់នៅប្រមាណ 100.000 នាក់ ហើយយោងតាមការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយជាតិតុងហ្គា បានបញ្ជាក់ថា រហូតមកដល់ពេលនេះ គ្មានការខូចខាតណាមួយត្រូវបានរាយការណ៍នោះទេ។