យោងតាមអាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សាបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ទី24 ខែមីនាថា មានមនុស្សយ៉ាងហោចណាស់ 730 នាក់ត្រូវបានសម្លាប់ និង 1367 នាក់ផ្សេងទៀតរងរបួសនៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីយោធាអ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសនៅទូទាំងតំបន់ចាប់តាំងពីថ្ងៃទី 18 ខែមីនា បន្ទាប់ពីអ៊ីស្រាអែល ប្រកាសបញ្ចប់កិច្ចព្រមព្រៀងបទឈប់បាញ់។ យោងតាមសេចក្តីថ្លែងការណ៍ ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ 65 នាក់ រួមទាំងអ្នកកាសែត 2 នាក់ ដែលជំរុញឲ្យតួលេខអ្នកស្លាប់សរុបកើនឡើងដល់ប្រមាណ 5 ម៉ឺននាក់ ក្នុងនោះប្រមាណ 15.600 នាក់ជាកុមារ និងរាប់សិបម៉ឺននាក់ទៀតរងរបួស ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023។