គ្រោះរញ្ជួយដីកម្រិត 7.7 រ៉ិចទ័រ ឆក់យកជិវិតមនុស្សប្រមាណ 1700 នាក់ 3400 នាក់រងរបួស និងជាង 300 នាក់ទៀតបាត់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា
គ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត 7.7 រ៉ិចទ័រ ដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រ ទី28 ខែមីនា បានឆក់យកជិវិតមនុស្សរាប់ពាន់នាក់ និងបង្កជាការខូចខាតយ៉ាងលើហេដ្ឋារចនាសម្ពន្ធ័សំខាន់ៗ។ គិតត្រឹមថ្ងៃអាទិត្យ ទី30 ខែមីនា គ្រោះរញ្ជួយដីនេះ បានឆក់យកជីវិតមនុស្សចំនួន 1700 នាក់ ប្រមាណ 3400 នាក់ទៀតរងរបួស និងជាង 300 នាក់ទៀតបន្តបាត់ខ្លួន ស្របពេលដែលក្រុមអ្នកជួយសង្រ្គោះទាំងក្នុងស្រុក និងក្រៅស្រុក កំពុងបន្តស្វែងរកជនរងគ្រោះដែលជាប់នៅក្រោមគំនរបាក់បែកនៃអគារ។