នាយកដ្ឋានកិច្ចការអតីតយុទ្ធជន គ្រោងនឹងកាត់បន្ថយបុគ្គលិកជាង 8 ម៉ឺននាក់ ពីទីភ្នាក់ងារនេះ ដែលបានទាក់ទាញការថ្កោលទោសពីក្រុមអតីតយុទ្ធជនយោធា និងគណបក្សប្រជាធិបតេយ្យ។ ប្រធានផ្នែកធនធានមនុស្សរបស់ទីភ្នាក់ងារនេះ បាននិយាយថា គោលដៅ គឺកាត់បន្ថយចំនួនបុគ្គលិកឲ្យនៅដូចត្រឹមឆ្នាំ 2019 គឺក្រោម 400.000 នាក់ ដែលនេះមានន័យថា នឹងត្រូវកាត់បន្ថយបុគ្គលិកប្រមាណ 82.000 នាក់ចេញ។ ចំណាត់ការថ្មីនេះ ត្រូវបានជំរុញឲ្យធ្វើការជាមួយនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលរបស់មហាសេដ្ឋី អ៊ីលុន ម៉ាស ដើម្បីធ្វើការកាត់បន្ថយ ក្នុងន័យសម្រេចបានគោលដៅធំៗចំនួន 2 គឺ លុបបំបាត់កាកសំណល់ និងបង្កើនប្រសិទ្ធភាពកម្លាំងពលកម្ម។