ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតមួយ បានបំផ្លាញទីតាំងសន្តិសុខមួយកន្លែងនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃអង្គារ ទី4 ខែមីនា និងបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ 9 នាក់ និង 18 ផ្សេងទៀតរងរបួស។ មន្ត្រីប៉ូលិសបានរាយការណ៍ថា ការផ្ទុះនេះ ទំនងជាបណ្តាលមកពីការបំផ្ទុះគ្រាប់បែកដែលបង្កប់ក្នុងរថយន្ត ខណៈដែលរហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់លាស់នៅឡើយទេថា នរណាជាអ្នកនៅពីក្រោយការវាយប្រហារនេះ។ គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមសកម្មប្រយុទ្ធឥស្លាមប៉ាគីស្ថានតាលីបង់ បានបង្កើនការវាយប្រហារយ៉ាងខ្លាំងប្រឆាំងនឹងកងកម្លាំងប៉ូលីស និងយោធាប៉ាគីស្ថាន នៅតំបន់ក្បែរព្រំដែនប្រទេសអាហ្វហ្គានីស្ថាន។