បន្ទាយមានជ័យ៖ 

កម្លាំងយោធាថៃ ឃាត់ខ្លួនពលករខ្មែរចំនួន9នាក់ លួចឆ្លងដែនខុសច្បាប់ ចូលទៅទឹកដីថៃកាលពីថ្ងៃទី27 ខែមីនា ឆ្នាំ២2025 ក្នុងទឹកដីថៃភូមិសាស្រ្ត ខៅចុងឃ្វាប និងភូមិ12 ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ។

មន្ត្រីយោធាទំនាក់ទំនងព្រំដែនកម្ពុជា.ថៃ បានបញ្ជាក់ថា៖ពលករខ្មែរដែលត្រូវបានទាហានថៃឃាត់ខ្លួន គឺគ្មានលិខិតឆ្លងដែននោះទេ គឺលួចឆ្លងដែលចូលទៅប្រទេសថៃដោយខុសច្បាប់ ដើម្បីទៅរកការងារធ្វើ ហើយ ត្រូវបានឃាត់ខ្លួនពីបទលួចឆ្លងដែនដោយខុសច្បាប់ ។

មន្ត្រីយោធាទំនាក់ទំនងព្រំដេនកម្ពុជា.ថៃ បានបញ្ជាក់បន្តទៀតថា៖តាមព័ត៌មាន បានដឹងឲ្យដឹងថា ពលករខ្មែរដែលយោធាថៃឃាត់ខ្លួន គឺលួចឆ្លងដែនតាមរយៈមេខ្យល់កម្ពុជា-ថៃ នៅពេលដែលមេខ្យល់កម្ពុជា នាំឆ្លងដែនចូលទឹកថៃ ត្រូវបានមេខ្យល់ថៃមកទទួលយកទៅរកការងារធ្វើនៅបាងកកប្រទេសថៃតែត្រូវបានកម្លាំងយោធាថៃឃាត់ខ្លួនអនុវត្តន៍ច្បាប់ ៕