យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី27 ខែមីនានេះថា មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យការបាញ់សាកល្បងយន្តហោះដ្រូនពិឃាត ដែលបំពាក់ជាមួយបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត ឬ (AI)។ លោកប្រធានាធិបតី គីម ក៏បានចុះត្រួតពិនិត្យយន្តហោះដ្រូនឈ្លបយកការណ៍ថ្មី ដែលមានសមត្ថភាពអាចរកឃើញគោលដៅយុទ្ធសាស្ត្រផ្សេងៗ និងសកម្មភាពរបស់សត្រូវទាំងនៅលើដី និងសមុទ្រ ក៏ដូចជាត្រួតពិនិត្យគ្រឿងសព្វាវុធទំនើបៗជាច្រើនទៀត។