បាត់ដំបង ៖ 

រថយន្តពីរគ្រឿង រងការខូចខាតយ៉ាងដំណំ បន្ទាប់ពីបានបុកទង្គិចគ្នា នៅវេលាម៉ោង ២១និង៥០នាទីយប់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ត្រង់ចំណុចភ្លើងស្តុបមួយកន្លែង ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្ត Lexus Nx200t ពណ៌ស ០១គ្រឿង ពាក់ផ្លាកលេខ កម្ពុជា.LIN-9449 បើកបរដោយបុរសម្នាក់ ទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់ភ្លើងស្តុប ភ្លាមនោះ ក៏មានរថយន្ត ម៉ាក Mazda BT-50 ពណ៌ស មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ2AU-9009 បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នា បានជ្រុលមកបុកពីក្រោយពេញទំហឹងបណ្តាលអោយរងការខូចខាតទាំងពីរគ្រឿងតែម្តង តែសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅវាស់វែងធ្វើកំណត់ហេតុយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយនៅពេលក្រោយ ៕