បាត់ដំបង៖
បុរសម្នាក់ បានស្លា.ប់យ៉ាងអាណោចអាធ័ម ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុកជាមួយរថយន្តច្នៃ នៅវេលាម៉ោង១៤ និង១០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ57 ស្ថិតនៅចំណុចក្រុមទី៨ ភូមិត្រពាំងប្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សមត្ថកិច្ច បានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាង ម៉ូតូម៉ាក CLICK ពណ៌ស០១គ្រឿង បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយរថយន្តច្នៃ បើកបរដោយបុរសម្នាក់ទិសដៅបញ្ច្រាស់គ្នាបណ្តាលអោយស្លា.ប់តែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុប្រគល់សពអោយខាងសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយទាំងពីរត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូនដើម្បីបន្តតាមនីតិវិធី៕