សហភាពអឺរ៉ុបយល់ព្រមបង្កើនផលិតកម្មការពារយោធា និងបន្តគាំទ្រប្រទេសអ៊ុយក្រែន

International • March 03, 2025
សហភាពអឺរ៉ុបយល់ព្រមបង្កើនផលិតកម្មការពារយោធា និងបន្តគាំទ្រប្រទេសអ៊ុយក្រែន

រូបភាពឯកសារបានបង្ហាញពីដំណើរការផលិត និងសាកល្បងគ្រឿងចក្រ និងឧបករណ៍យោធានៅក្រុមហ៊ុន KNDS និង ប៊េ ស៊ីសស្តេម បូហ្វរ (BAE Systems Bofors) ដែលជាក្រុមហ៊ុនផលិតគ្រឿងសព្វាវុធធំៗរបស់អ៊ឺរ៉ុប។ បន្ទាប់ពីកិច្ចប្រជុំកំពូលកាលពីថ្ងៃអាទិត្យ ទី2 ខែមីនា អគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រ៉ូត (Mark Rutte) បាននិយាយថា មេដឹកនាំអឺរ៉ុបមួយចំនួនបានកំណត់ជាឯកជន នូវផែនការថ្មីលើការចំណាយលើវិស័យការពារជាតិ ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតនោះទេ។ លោកនាយករដ្ឋមន្ត្រីអង់គ្លេស គៀរ ស្តាមឺ (Keir Starmer) បានប្រកាសកិច្ចព្រមព្រៀងថ្មីក្នុងទឹកប្រាក់ចំនួន 1.6 ពាន់លានផោន ដែលស្មើនឹងប្រមាណ 2 ពាន់លានដុល្លារអាមេរិក ដែលនឹងអនុញ្ញាតឲ្យប្រទេសអ៊ុយក្រែន ទិញគ្រាប់មីស៊ីលការពារដែនអាកាសចំនួន 5000 គ្រាប់។




x Enlarged Image