រាជធានីភ្នំពេញ ៖ 

បុរសជាបុគ្គលិកសណ្ឋាគារម្នាក់ បានចងកសម្លាប់ខ្លួននៅនិងបន្ទប់ជួលរបស់ខ្លួន បន្ទាប់ពីមានទំនាស់គ្នាជាមួយស្រីស្នេហ៍កាលពីល្ងាច។ ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៥០នាទីព្រឹកថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលលេខ១ ផ្ទះលេខ៣០៧ ផ្លូវបេតុង ភូមិទួលថ្ងាន សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ 

បុរសដែលគិតខ្លី ឈ្មោះ ណយ ណែត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារ ទីលំនៅភូមិស្រែពោធិ៍ ឃុំស្រែណយ ស្រុកវ៉ារិន ខេត្តសៀមរាប ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ។ 

តាមសមត្ថកិច្ច ឲ្យដឹងថាបុរសរូបនោះ បានចងកសម្លាប់ខ្លួននិងខ្សែភ្លើងសាកទូរស័ព្ទជាប់ទៅនិងចម្រឹងបង្អួចបន្ទប់ជួល។ ការចង កសម្លាប់ខ្លួននេះ បន្ទាប់ពីបុរសរូបនោះមានទំនាស់គ្នាជាមួយស្រីស្នេហ៍ កាលពីល្ងាចដែលសង្ស័យរឿងប្រចណ្ឌ។ លុះព្រឹកឡើងក៏មានការភ្ញាក់ផ្អើលប្រទះឃើញបុរសរូបនោះចងក៏សម្លាប់ខ្លួនតែម្ដង។ 

   តាមស្រ្តីឈ្មោះ សែម ស្រីស្រស់ ជាមិត្តស្រីរបស់ជនរងគ្រោះដែលស្នាក់នៅបន្ទប់ក្បែរគ្នាបានឲ្យដឹងថានៅល្ងាចថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២៥ ខ្លួននិងសង្សាបានឈ្លោះប្រកែកគ្នា។ នៅព្រឹកថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២៥ ដោយពុំឃើញសង្សារបស់ខ្លួនភ្ញាក់ដើម្បីទៅធ្វើការជាមួយគ្នា ក៏បានទៅគោះបន្ទប់បុរសជាសង្សាររបស់ខ្លួន ពុំឮសំឡេងឆ្លើយ ហើយបន្ទប់ដាក់គន្លឹះពីក្នុង ក៏បានអើតមើលតាមបង្អួចឃើញមិត្តប្រុសរបស់ខ្លួនចងក ជាប់និងបង្អួច ហើយ ក៏បានទៅប្រាប់ម្ចាស់ផ្ទះនាំគ្នាគាស់បន្ទប់គោលបំណងប្រុងសង្គ្រោះតែស្លាប់បាត់ទៅហើយ។

នៅព្រឹកនោះដែរ សមត្ថកិច្ចជំនាញក៍បានចុះទៅត្រួតពិនិត្យសព។ តាមការត្រួតពិនិត្យ លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញបានសន្និដ្ឋានថា បុរសរូបនោះស្លាប់ដោយ ចង កធ្វើអត្តឃាតត៕